ប្រវត្តិវិទ្យស្ថាន

ចាប់ពីចុងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨   មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត ត្រូវបានឧបត្ថម្ភ និងគាំទ្រដោយអង្គការពលកម្មអន្តរជាតិ (ILO)។ 
បន្ទាប់ពីឆ្នាំ១៩៩៨  រហូតដល់ឆ្នាំ២០០៦ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ     ខេត្តកំពត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត    ហើយនៅក្នុងចន្លោះឆ្នាំនេះដែរ (១៩៩៦-២០០០) មជ្ឈមណ្ឌល បានធ្វើកិច្ចសហ​ប្រតិ​បត្តិការជាមួយ  អង្គការ IFSP-GTZ​។ 
ចាប់តាំងពីឆ្នាំ២០០៦ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៨  មជ្ឈមណ្ឌលត្រូវបានផ្ទេរមកស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់​មន្ទីរការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តវិញ។
ចាប់តាំងពីថ្ងៃទី១១ ​  ខែសីហា   ឆ្នាំ២០០៨   មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពត ត្រូវបានតម្លើងឋានៈទៅជា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពត   ហៅកាត់    វព.កពតាមអនុក្រឹត្យលេខ ១១០ អនក្រ.ប.កចុះថ្ងៃទី១១ ខែសីហាឆ្នាំ២០០៨។  
នៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១០  វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពត ត្រូវបានទទួល     ចលនទ្រព្យ  អចលនទ្រព្យ និងឯកសារពាក់ពន្ធ័នានាពីក្រសួងអប់រំ       យុវជន   និងកីឡា    និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន      និងយុវនិតិសម្បទា      ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត  ពេជ សោភ័នរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពត ត្រូវបានប្រែក្លាយឲ្យទៅជាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតហៅកាត់ថាវ.ព.ភ.ត.ស.ពតាមអនុក្រឹត្យលេខ ១១៦ អនក្រ ប.ក ចុះថ្ចៃទី១៧ ខែមីនា ឆ្នាំ២០១៤។ 
សព្វថ្ងៃនេះវិទ្យាស្ថានមានអគាចំនួនខ្នង និងមានផ្ទៃដី ០,៥០៨៤ ហិចតា
ទស្សនកិច្ចសិក្សា